បរិយាកាសអាជីវកម្មនៅកម្ពុជា
រយៈកាលពីរបីឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាត្តូវបានេគមើលឃើញថា មានសេដ្ឋកិច្ចរីកចំរើនដោយមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម10%ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ
2004មក។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ប្រទេសកម្ពុជាបានទាក់ទាញវិនិយោគបរទេសសមកកម្ពុជា យ៉ាងច្រើន។ ទោះបីជាមានការរីកចំរើនជាវិជ្ជមាននៅ
ក្នុងវិស័យនេះក៏ដោយ ក៏មានការព្រួយបារម្ភនៅក្នុងសហគមន៍អាជីវកម្មដែលថា កំរិតនៃការរីកចំរើនបច្ចុប្បន្នគឺមិនមាននិរន្តភាពជាពិសេសនៅក្នុងបរិយាកាសដែលជារ
ឿយៗមានការពិបាកប្រតិបត្តិអាជីវកម្ម។
របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ2009បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី135ក្នុងចំណោម181ប្រទេសស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។
ដំណើរការ ដូចជា ការចាប់ផ្តើមធ្វើអាជីវកម្ម ការទទួលបានអាជ្ញាប័ណ្ណនិងលទ្ធភាព
ទទួលបានឥណទាន គឺជារឿយៗមានភាពមិនច្បាស់លាស់និងរំខានដោយសារមាន
ច្រើនដំណាក់កាលពេក ដែលដំណាក់កាលនិមួយៗសុទ្ធតែពន្យាពេលដំណើការធ្វើអាជីវកម្ម និងចំណាយថវិកាច្រើន ជារឿយៗក្នុងទំរង់ជាសេវាក្រៅផ្លួវការ(ធានាគារពិភព
លោកឆ្នាំ2008)។ ជាការពិតនៅក្នុងការសិក្សាឆ្នាំ2006របស់វិទ្យាស្ថានសេដ្ឋកិច្ចជាតិនៃកម្ពុជា(EIC2006)បានរកឃើញថាវិស័យឯកជនបានបង់សេវាក្រៅផ្លូវការប្រ
ហែលជា2,8%នៃចំណូលប្រចាំឆ្នាំរបស់គេ ឬ 330 លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីសេវាក្រៅផ្លូវការ ការធ្វើអធិការកិច្ច ការរត់គេចពន្ធ ដំណើរការចុះកិច្ចសន្យាមិនមាន
តម្លាភាព និងការមិនបង់ពន្ធ កត្តាទាំងអស់នេះធ្វើឲ្យរឹតតែមានការលំបាកថែមទៀត ដើម្បីប្រតិបត្តិក្នុង
លក្ខ័ខណ្ឌ័យុត្តិធម៌នៅកម្ពុជា។
ទោះបីជាមានការព្រួយបារម្ភច្រើនអំពីបរិយាកាសអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាដុំកំភួនមួយចំនួនជាពិសេសទាក់ទិននិងការផ្តល់អាជ្ញាប័ណ្ណនិងការ
ចុះបញ្ជី។ វេទិកាពិភាក្សារវាងវិស័យសាធារណៈនិងឯកជនទទួលបានជោគជ័យ ដោយបាននាំយកមកនូវបញ្ហាជាឧបសគ្គរបស់វិស័យឯកជនមកពិភាក្សានៅលើតុ។ ដោយ
សារប្រទេសកម្ពុជានៅបន្ត ជាផ្នែកមួយនៃទីផ្សារអន្តរជាតិ និងជាពិសេសដោញមានការសង្ឃឹមថាទីផ្សារភាគហ៊ុននឹងបើកក្នុងខែកញ្ញាឆ្នាំ2009 វារឹតតែមានសារសំខាន់
ថែមទៀត ក្នុងការដោះស្រាយបញ្ហាដូចជា តម្លាភាព ការបង់សេវាក្រៅផ្លូវការ និងការរត់គេចពន្ធគយ។ ការមិនអើពើទៅលើបញ្ញាទាំងនេះវាធ្វើឲ្យការប្រកួតប្រ
ជែងមានការចុះខ្សោយ កំរិតនៃការវិនិយោគនឹងចុះថយ ហើយបរិយាកាសអាជីវកម្មនឹងបន្តទទួលបានពិន្ទុអន់ពីស្ថាប័ន ដូចជា ធានាគារ ពិភពលោក។នៅក្នុងបរិបទទាំងកំ
ណើនសេដ្ឋកិច្ចខ្ពស់ និងការចាំបាច់នូវការបន្តរធ្វើ កំណែទម្រង់ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនអន្តរជាតិ បានរួមគ្នាគាំទ្រគំនិតផ្តួចផ្តើមអាជីវកម្មស្អាតស្អំដោយមានការ
សម្រប សម្រួលពីអង្គការផេកកម្ពុជាក្រោមការឧបត្ថម្ភពីមូលនិធិីរបស់ភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID)។
|