លោកអ្នកនៅត្រង់នេះ សកម្មភាព |

គំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ​​មាន​បានកំណត់​សកម្មភាព​ជា​ច្រើន​ជំរុញ​អោយ​មាន​ការ ​​ប្រកួត​ប្រជែង​ និង​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​ប្រតិបត្តិ​ការ ​ អាជីវកម្ម​ ។​បន្ទាប់ពី​ការ​ប្រជុំ​ពិភាក្សា​ជាមួយ​​ ក្រុម​ហ៊ុន​ និង​គណៈកម្មាការអចិន្រ្តៃយ៍​​រួច​មក​ សកម្មភាព​ជាអាទិភាព​មួយចំនួន​ ​បានលើក​ឡើង​សំរាប
់​គំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ​ដូចខាង​ក្រោម​ ៖


  • ការបំពេញចន្លោះ​ខ្វះ​ខាត​នៃ​ព័ត៌​មាន​ ៖ ការ​ស្រាវ​ជ្រាវ​បានបង្ហាញ​ថា​ អាជីវកម្ម​ជា​ច្រើនពុំ​ទទួល​បាន​ព័ត៏មាន​ចាំបាច់សំរាប់​អាជីវកម្ម​របស់
    ខ្លួន​ទេ ។​ គំនិត​ផ្តួច​ផ្តើម​នេះ​នឹងបំពេញចំនុច​ខ្វះ​ខាត​​ តាមរយៈ​ ការ​ផ្សាយ​ព័ត៌មាន​ទាំង​នោះ​នៅក្នុងវេបសាយនេះនូវ​ ច្បាប់​ សេចក្តី​ប្រកាស​
    និង​បទបញ្ញត្តិពាក់ព័ន្ធ (សូមមើលក្នុង បណ្ណាល័យ ​) ។ ទៅអនាគត​ គំនិត​ផ្តួច​ផ្តើម អាជីវកម្ម​ស្អាត​ស្អំ​នឹងបង្កើត​គោលការណ៍ណែ
    នាំ​ងាយៗមួយចំនួន​សំរាប់​អ្នក​ប្រើ​ប្រាស់​ដើម្បីបំពេញចន្លោះ​ខ្វះ​​ខាត​ដែលមាន​ផ្សព្វផ្សាយព័ត៏មានអំពីបរិយាកាសអាជីវកម្មនិងកំនែទំរង់វិស័យ
    ឯកជនព្រមទាំងប្រមែប្រមូលព័ត៏មានអំពីឧបសគ្គដែលមិនស្របច្បាប់ហើយដែលធ្វើឱ្យក្រុមហ៊ុនមានការលំបាកក្នុងការធ្វើអាជីវកម្មដោយស្អាត
    ស្អំ​​។អាជីវកម្មស្អាតស្អំនិងផ្ឌូចផ្ឌើមការពិភាក្សាជាមួយរាជរដ្ធាភិបាលដើម្បីដោះស្រាយនូវបញ្ហាទាំងនោះ។
  • ការលើកស្ទួយកំណែទម្រង់​បរិយាកាស​អាជីវកម្ម​លើ​វិស័យ​ឯកជន​ ​៖ គំនិត​ផ្តួច​ផ្តើម​​​អាជីវកម្ម​ស្អាត​ស្អំ​នឹងពិភាក្សាជំរុញ​កំណែ​ទម្រង់
    អាជីវកម្ម​នេះ​ ជាមួយ​តំណាង​រដ្ឋា​ភិ​បាលកម្ពុជា​ផ្ទាល់​តែ​ម្តង​ ​និង​តាមរយៈកម្មវិធីដែលមានស្រាប់​ ដូចជា​ ការ​ពិភាក្សា​ជាសាធារណៈរវាងរដ្ធា
    ភិបាលនិង វិស័យ​ឯក
    ជន។​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​នូវ​ព័ត៌មាន​សំខាន​់ៗទាក់ទងនិង​បរិយាកាស​អាជីវកម្ម និង​ កំណែ​ទម្រង់​អាជីវកម្ម​ពាក់
    ព័ន្ធនឹងក្រុមហ៊ុនដែល​បាន​គាំទ្រគំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​ នេះ​ គំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ​នឹង​ប្រមូល​ព័ត៌មាន​ពី​ក្រុ​ម​ហ៊ុនទាំង​នោះពី​ឧប
    សគ្គ​​នៃ(ការបង់សេវាក្រៅផ្លូវការ) ដែលធ្វើ​អោយ​ប្រតិបត្តិ​ការ​​អាជីវកម្មពិបាកនឹងធ្វើអាជីវកម្មអោយបាន​​ស្អាត​ស្អំ​​ហើយនិង​ពិបាកក្នុងការ
    ផ្តួច​ផ្តើមពិភាក្សាជាមួយ​រដ្ឋាភិបាល​ដើម្បី​ជំនះ​នូវ​រាល់ឧបសគ្គ​ទាំង​នេះ​ ។
  • បណ្តាញផ្គត់​ផ្គង់​ដ៏ប្រសើរ ៖​ ​បណ្តាញ​នេះ​នឹងដើរ​តួនាទីជាបណ្តាញផ្គត់​ផ្គង់​ដ៏​ប្រសើរ​មួយ​ដល់​អាជីវកម្ម ដែល​បានចូល​ជាសមាជិកនៃ​គំនិត
    ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ ក៏ដូចជា  អង្គការ​សង្គម​ស៊ីវិល​ និង​ម្ចាស់​ជំនួយផងដែរ​ ។​ សមាជិក​ទាំងនោះ​ប្តេជ្ញា​មិនប្រព្រឹត្តិ អំពើពុករលួយ​
    និងការក្លែងបន្លំ​  ហើយនឹងប្រតិបត្តិ​ចំពោះ​អតិថិជន​ ភ្ញៀវ​ អ្នកផ្គត់​ផ្គង់​​ និង​ដៃគូអាជីវកម្ម​របស់ខ្លួនប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​
    និង​យុត្តិធម៌​ ។ ជាមួយនឹងការ​ប្តេជ្ញា​នេះ គឺមាន​ស្តង់ដារមួយជាក់លាក់​សំរាប់ផ្តល់នូវគុណភាព​​និង​េសវាកម្ម​​​ដោយមាន​ការចូលរួមពី​ក្រុមហ៊ុន
    ជាសមាជិក​​ ។ ជាញឹកញាប់ ក្រុមហ៊ុន​ទាំងនោះ​ នឹងស្វែងរក​ផលិតផល​ ឬ​េសវាកម្ម​ជាដំបូងពីបណ្តាញនេះ​ជាមុន​សិន​។លើសពី​នេះ​ទៀត​ គំនិត
    ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាតស្អំ ក៏កំពុង​ធ្វើការជាមួយ​ម្ចាស់ជំនួយ និង​អង្គការ​អន្តរជាតិ​ផងដែរ​​ ដើម្បី​ផ្តល់ នូវសហ ប្រតិបត្តិការ​ល្អលើ​​ខ្សែ​
    ចង្វាក់​ផលិតកម្ម​របស់ពួកគេ​ ដល់ក្រុម​ហ៊ុនជាសមាជិក គាំទ្រអាជីវកម្ម​ស្អាតស្អំ​​​ ។​ ស្ថាប័នជាច្រើន​បានឯកភាពថា​ធ្វើ​ដូច្នោះ​ រួមមាន​ អង្គការ​
    េផក​ អង្គការ​ទស្សនៈពិភពលោក​ និង​អង្គការ​ឃែរ​ ។​
  • ឯកសារសម្ភារៈ​អាជីវកម្ម​ស្អាត​ស្អំ​​ ៖ ដោយសារតែ​ប្រទេស​កម្ពុជាដើរតួ​យ៉ាង​សំខាន់​នៅ​លើ​ទីផ្សារសកល​ ​នោះ​កាន់​តែ​មានភាពចាំបាច់​
    ផងដែរ​សំរាប់​អាជីវកម្ម​ទាំងនោះ​​ប្រកាន់​យក​ការអនុវត្ត​ល្អៗពី​អន្តរជាតិ​ដើម្បី​គ្រប់​គ្រងអាជីវកម្ម​ ។​ ដើម្បី​សំរេច​គោល​ដៅ​នេះ គំនិត​ផ្តួច​
    ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ​នឹង​បង្កើត​គោល​ការណ៍​មួយចំនួន​​ ដែល​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​ ហើយ​ដែលក្រុមហ៊ុន​នានាអាច​នឹងទទួលយក​បាន​។
    គំរូ​គោល​ការណ៍​ទាំងនេះ​ រួមមាន ក្រម​សីលធម៌  គោលការណ៍​សេវាកម្មសំរាប់​អតិថិជន  គោលការណ៍​ប្រឆាំងអំពើ​ពុករលួយ​ និង​គោល​ការណ៍​
    កាត់​បន្ថយ​ការ​ក្លែង​បន្លំ​ ។​ នៅ​ពេល​ ឯកសារសម្ភារៈ​​ទាំងនោះ​រៀបចំ​រួចរាល់​ហើយ​នឹងយកទៅ​ដាក់អោយ​ប្រើ​ប្រាស់​នៅក្នុង​េវបសាយ
    នេះ។ឯកសារសម្ភារៈ​​​នេះ​នឹង​ផ្ទុក​ព័ត៌មាន​ទាក់ទងនឹង​កំណែ​ទម្រង់​អាជីវកម្ម​ និង​ភ្ជាប់​ទៅ​វេប​សាយផ្សេង​ៗ​ទៀត​ដែល​ គាំទ្រ​ដល់​គោល​ដៅ​
    គំនិតផ្តួច​ផ្តើម​អាជីវកម្ម​ស្អាតស្អំ​​ ។
  • ការបណ្តុះ​បណ្តាល​ ​ សិក្ខាសាលា  និង​សន្និសិទ​ ៖ ​ដើម្បី​ចែកចាយ​រាល់​សម្ភារៈ​ឯកសារ​អាជីវកម្ម​ស្អាតស្អំ​ទាំងនោះ​ គំនិតផ្តួច​
    ផ្តើម​អាជីវកម្ម​ស្អាត​ស្អំ​នឹង​រៀបចំ​សិក្ខា​​ សាលា និង​វគ្គបណ្តុះ​បណ្តាល​សំរាប់​ក្រុមហ៊ុនជាសមាជិកទាំងអស់ចូលរួម​​ចែក​រំលែក​ពីប្រសិទ្ធិភាព
    នៃការអនុវត្ត​គោលការណ៍​ដែល​បានបង្កើត​រួច​នោះ​ ។
  • ការធ្វើការជា​ ៖ សមាជិកអាជីវកម្ម​ស្អាត​ស្អំ  ​នឹងត្រូវ​បានអញ្ជើញអោយចូលរួមក្នុង​ បណ្តាញវិស័យ​ឯកជន​​​ ដែលផ្តល់ឱកាសឱ្យពួកគាត់
    ទំនាក់ទំនងជាមួយអ្នក​ ដឹកនាំ​អាជីវកម្មសំខាន់​ៗ​ និងចែក​រំលែក​នូវសេចក្តី​ព្រួយ​បារម្ភ​​​ និងការអនុវត្តន៍ល្អនៅក្នុង​បរិយាកាស​ប្រតិបត្តិ​ការ​
    អាជីវកម្ម​កម្ពុជា ។
  • ការផ្សាយពាណិជ្ជកម្ម​អាជីវកម្ម​ស្អាត​ស្អំ ៖ ស្លាកសញ្ញា​អាជីវកម្ម​ស្អាតស្អំនឹង​ផ្សព្វ​ផ្សាយ​យ៉ាងទូលំទូលាយ​​ដល់​អតិថិជន​និង
    អាជីវកម្ម​ ។ អ្នក​ដឹកនាំ​អាជីវកម្ម​នឹង​លើក​ទឹកចិត្ត​អោយគាំទ្រ​និងអនុវត្ត​​ និង​គោលការណ៍ជាមូលដ្ឋានរបស់អាជីវកម្ម​ស្អាត​ស្អំ។ ​អ្នក​
    ប្រើ​ប្រាស់​នឹងត្រូវបានគេជំរុញឱ្យគាំទ្រផលិតផលរឺ​សេវាកម្ម​ពី​ក្រុមហ៊ុន​អាជីវកម្ម​ស្អាត​ស្អំ​ ។ បន្ថែម​ពី​ នេះ​ទៀត​ ក្រុមហ៊ុនជាសមាជិក​ទាំងអស់​
    នឹង​មាន​ឱកាស​ប្រើ​ ប្រាស់​ស្លាកសញ្ញា​​​ អាជីវកម្ម​ស្អាត​ស្អំ សំរាប់​ការផ្សាយ​ពាណិជកម្ម​ និង​ផលិតផល​របស់​ពួកគេ​ ។
  • ព្រឹត្តិប័ត្រប្រចាំ​ខែ​ ៖ គំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​ស្អាត​ស្អំនឹង​បោះពុម្ព​ផ្សាយ​ព្រឹត្តិប័ត្រ ​ប្រចាំ​ខែ​សំរាប់​សមាជិក​របស់​ខ្លួន​ពីបច្ចុប្បន្ន
    ភាព សកម្មភាព​អាជីវកម្ម​ស្អាត​ស្អំ​ និង​ព្រឹត្តិ​​ការណ៍​ផ្សេង​ៗ សមាជិកថ្មីៗនិង​អំពី​សំណើគម្រោងអ្វីមួយរបស់​សមាជិកអាជីវកម្មស្អាតស្អំ។
    ប្រត្តិបត្តិប្រចាំខែនិងជាមធ្យោបាយមួយដើម្បីតភ្ជាប់ទំនាក់ទំនងរវាងសមាជិកអាជីវកម្មស្អាតស្អំទាំងអស់ក៏ដូចជារវាងដៃគូរផ្សេងៗដែល
    ពាក់ព័ន្ធនិងអាជីវកម្មស្អាតស្អំ។
 
គំនិតផ្តួចផ្តើមអាជីវកម្មស្អាតស្អំ
 
 
សារព័ត៌មាន
កញ្ញា / ២៤ / ២០០៨
ស្ថាប័នអាជីវកម្មស្អាតស្អំបានសម្ព
ោធដំបូងនៅប្រទេសកម្ពុជា


 
 
កញ្ញា / ២៤ / ២០០៨
ក្រុមហ៊ុននិងបណ្តាសហគ្រាសធំៗចំនួន៤០
នៅក្នុប្រទេសកម្ពុជា

 
កញ្ញា / ២៥ / ២០០៨
គំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំ
ត្រូវបានបើកសម្ពោធ

សន្ទរកថា

Press Statement
(63.0 KB)
In channy Speach
(63.0 KB)
ព័ត៌មានតាមទូរទស្សន៍
   
កញ្ញា / ២៥ / ២០០៨
 
   
កញ្ញា / ២៤ / ២០០៨
 
   
កញ្ញា / ២៤ / ២០០៨
 
   
កញ្ញា / ២៣ / ២០០៨
 
   
កញ្ញា / ២៤ / ២០០៨