Oct. / 03 / 2008

ក្រុមហ៊ុននិងបណ្តាសហគ្រាសធំៗចំនួន៤០នៅក្នុប្រទេសកម្ពុជា រួមគ្នាបងើ្កតអាជីវកម្មស្អាតស្អំដែលជាការរកសាងនូវភាពជឿទុកចិត្តុគ្នា



ភ្នំពេញ ៖ គំនិតផ្តួចផ្តើមអាជីវកម្មស្អាតស្អំត្រូវបានបើកសម្ពោធជាផ្លូវការ កាលពី
ល្ងាចថៃ្ងទី២២ កញ្ញា នៅសណ្ឋាគារ អាំងទែរ កុងទីណង់តាល ដោយមានការចូលរួម
ពីមន្ត្រីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន អង្គទូតស្ថាប័ន ម្ចាស់ជំនួយ តំណាងអង្គការនានា
និងពាណិជ្ជករប្រមាណជាង២០០នាក់ តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាអាជីវកម្ម
ស្អាតស្អំជាបណ្តាញរីកចំរើនមួយថ្មី ទៀត ដែលដឹកនាំដោយវិស័យឯកជន ធើ្វការ
ដើម្បីសំរេចនូវគោលបំណងដែលមានទំនាក់ទំនងជាមួយគ្នា ធើ្វយ៉ាងណាឱ្យប្រសើរឡើង
នូវបរិយាកាសអាជីវកម្ម ជួយដល់វិស័យឯកជន ប្រតិបត្តិការក្នុងបរិយាកាសយុតិ្តធម៌។ លោក
អ៊ិនចាន់នីប្រធាននាយយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានថែ្លងថាអាជីវកម្មស្អាតស្អំត្រូវ
បានការចូលរួមគាំទ្រពីបណ្តាក្រុមហ៊ុនធំៗចំនួន៤០ ហើយបណ្តាញអាជីវកម្មស្អាតស្អំនេះ
អាចជួយក្នុងការចែករំលែកបទពិសោធន៍និងការអនុវត្តន៍ឱ្យបានប្រសើរជំរុញធើ្វកំណែទំរង់និងបំរើជាអ្នកផ្គត់ផ្គង់ផលិតផលឬសេវាដល់អាជីវកម្ម
ផ្សេងៗទៀត។លោកបានបញ្ជាក់ថានឹងមានការផលិតសម្ភារៈឯកសារអំពីអាជីវកម្មស្អាតស្អំព្រមទាំងបងើ្កតវគ្គបណ្តុះបណ្តាលសំរាប់ក្រុមហ៊ុនទាំង
អស់ដែលបានគាំទ្រដល់អាជីវកម្មស្អាតស្អំ។ នៅក្នុងសេចក្តីថែ្លងការណ៍របស់លោកចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានលើក
ឡើងដោយលោកប៉ាន់ សូរស័កិ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថែ្លងថា ថ្វីដ្បិតតែកម្ពុជាមានបញ្ហាប្រឈមជាច្រើនដើម្បីរក្សាការលូត
លាស់កំរិតខ្ពស់ក៏ដោយ ក៏ គំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំ អាចជួយកម្ពុជាដោះស្រាយការប្រឈមទាំងនេះបាន ។ លោក taimage Patne នាយក
ប្រតិបតិ្តអង្គការ Hager បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសសំរាប់ធើ្វអាជីវកម្មរួចជាស្រេចខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីភាពរីក ចំរើននេះ
ជាកិច្ចការដ៏លំបាក ។ តាមការស្រាវជ្រាវថ្មីៗ របស់ធនាគារពិភពលោកបាន ឱ្យដឹងថា មានប្រទេសធើ្វអាជីវកម្មឈានមុខក្នុងនោះកម្ពុជាឈានដល់ចំ
ណុច១៥ ដែល ងាយស្រួលធើ្វអាជីវកម្ម ។ ទោះយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែស្ថិតក្នុងលំដាប់ទី១៣៥