Oct. / 03 / 2008

ស្ថាប័នអាជីវកម្មស្អាតស្អំបានសម្ពោធដំបូងនៅប្រទេសកម្ពុជា


ធនាគារអេស៊ីលីដាចូលរួមជាសមាជិកអាជីវកម្មស្អាតស្អំ

ភ្នំពេញ៖ស្ថាប័នអាជីវកម្មស្អាតស្អំបានសម្ពោធជាផ្លូវការនៅល្ងាចថៃ្ងទី២២ខែ
កញ្ញាឆ្នាំ២០០៨នៅសណ្ឋាគារអាំងទ័រកុងទីណុងតាល់ ដែលមានការចូលរួមពីអាជីវករជាង
២០០នាក់ និងមន្ត្រីរដ្ឋាភាបាល សារព័ត៌មាន អង្គទូត ស្ថាប័នម្ចាស់ជំនួយនិងមិនមែនរដ្ឋា
ភិបាលដែល ពិធីឧបត្ថមដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិនិង
ធនាគារអេអិនហ្សិតរ៉ូយ៉ាល់។ គំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំជាបណ្តាញរីកចំរើនមួយ ដែលដឹកនាំដោយវិស័យឯកជនធើ្វការដើម្បីសំរេចនូវគោលបំណងដែលមានទំនាក់ទំនងរវាង
គ្នា២ ៖ ធើ្វអោយប្រសើរឡើង នូវបរិយាកាសអាជីវកម្មដើម្បីជួយដល់វិស័យឯកជន
ប្រតិបត្តិ ការក្នុងបរិយាកាសយុតិ្តធម៌និងលើកកំពស់ការប្រតិបតិ្តអាជីវកម្មស្អាតស្អំនៅ ក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានបានអោយដឹងថាមានក្រុមហ៊ុន ល្បីៗចំនួន៤០បានចូលរួមជាមួយគំនិតអាជីវកម្មស្អាតស្អំនេះដែល ក្រុមហ៊ុនទាំងនោះ
រួមមាន ៖ Adercromble & Knet ធនាគារអេស៊ីលីដា ភីអិលស៊ីវឌ្ឍនៈអាស៊ីចំកាត់គ្រឹះស្ថាមីក្រូហិរញ្ញអេអឹមខេ ធនាគារ ANZ ROYAL កម្ពុជា Aplus
Consulting ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Em Erald ខែម ផែន មែនញ៉ូហ្វាក់ឆើរីង ខូនីខលហ៊ែតសូហ្វវែត ( ខេមបូ) អិលធីឌីគ្រឹះស្ថាមីក្រូហិរញ្ញ
វត្ថុក្រេតឌិត Crown Beverage Cans មហាអង្គទេសចរ ឌី អែហ្វ ឌី អិល មេគង្គ Ford. Hagar Catering and Facilities Management. HOT A pparel
and Accessories, Hagar Soya ហត្ថាកសិករលីមីតធិត អ៊ែម តែល កូ Infinity. Insurance, H.I.S Tourism, ក្រុមហ៊ុនឥន្ទ្រា ម៉ាក់ស៊ីម៉ាមីក្រូហិរញ្ញម៉ូរីសុន
កាក់ និងអាសូសៀរ Nova Design, Orange Brand Elemnts, Otis Elevators, មន្ទីរព្យាបាលធ្មេញបស្ចិម The Pizza Company ក្រុមហ៊ុនព្រេមៀ
ខនសាល់ធឹង(ខេមបូឌា) Fontamillas Donasco និង Co., CPAs, R.M Asia, Travel Indochina ភូមិសិប្បកម្មវិសិនហ្វាន់ (ខេមបូឌា) អិលធីឌី ធនាគារចល័ត
Wing ក្រុមហ៊ុនទេសចរណ៍វើសដ៏អិចប្រេសនិងហ្សួអេលីហ្គាហ្វាម៉ា។ លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបតិ្តនៃធនាគារអេស៊ីលីដាបានបង្ហាញពីគំនិតដ៏
ប្រសើរនៃគំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំនិងសកម្មភាពសំខាន់ៗ។ ដោយលោកចាន់នី បានពន្យល់ផងដែរអំពី បណ្តាញអាជីវកម្មស្អាត
ស្អំជួយក្នុងការចែករំលែកបទពិសោធន៍និងការអនុវគ្គន៍ដ៏ប្រសើរជំរុញការធើ្វកំណែទំរង់និងបំរើអ្នកផ្គត់ផ្គង់ផលិតផលឬសេវាដល់អាជីវកម្មផេ្សង
ទៀតអង្គការផ្តល់ជំនួយនិងអង្គការមិនមែនរដ្ឋភិបាល។ បនែ្ថមពីនេះលោកចាន់នី បាននិយាយថា នឹងមានការផលិតសំភារៈឯកសារអំពីអាជីវកម្មស្អាត
ស្អំជា វិជ្ជមានពីគំនិតផ្តួចផ្តើមអាជីវកម្មស្អាតស្អំលើប្រតិបតិ្តការផៃ្ទក្នុង រប់ក្រុមហ៊ុនលើបរិយាកាសអាជីវកម្មនៅកម្ពុជា និងអ្នកប្រើប៉ាន់
សូរស័កិ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងអោយលោកបណ្ឌិត ចម ប្រសិទ្ធ ផ្តល់នូវការគាំទ្រពីរដ្ឋាភិបាលដល់គំនិតផ្តួចផើ្តមអាជីវកម្ម
ស្អាតស្អី។ លោកបានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាមានបញ្ហាប្រឈមជាច្រើនដើម្បីរក្សាការលូតលាស់កំរិតខ្ពស់ក៏ដោយលោកជឿថា គំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំអាចជួយកម្ពុជាដោះស្រាយនូវការប្រឈមទាំងនេះ។ លោកស្រីអេរិន សូតូ នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិក
ដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID)បានកោតសរសើរដល់ក្រុម ហ៊ុនដែលបានគាំទ្រអាជីវកម្មស្អាតស្អំចំពោះភាពក្លាហាននិងមានចក្ខុវិស័យ។ លោកស្រីបានសរសើរកិច្ចប្រឹងប្រែរបស់គំនិតផ្តួចផើ្តមអាជីវកម្មស្អាតស្អំដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យឯកជន ក្នុងការលើក
កំពស់កិត្បានុភាពរបស់ខ្លួន។